ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យការដ្ឋានសាង់សង់អគារសិក្សា...

ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យការដ្ឋានសាង់សង់អគារសិក្សា១ខ្នង ២ជាន់ និងមាន១២ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងបរិវេណវិទ្យាល័យជ្រៃ ស្ថិតក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

 

សូមបញ្ជាក់ថាកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ អគារសិក្សា១ខ្នង ២ជាន់ មាន១២បន្ទប់ ជាអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ដោយឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងប្រតិភូអមដំណើរ  នៅក្នុងបរិវេណវិទ្យាល័យជ្រៃស្ថិតភូមិជ្រៃឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង។