ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុកសំពៅលូន

 រសៀលថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុកសំពៅលូន និងនាយក នាយករងតដ្ឋបាល ប្រធាន អនុប្រធានការិយាល័យក្នុងរចនាសម្ព័ន្ធ រដ្ឋបាលស្រុកសំពៅលូន។នៅក្នុងពិធីប្រកាសនេះមានការអញ្ជើញចូល សមាជិកក្រុមប្រឹក្សាខេត្ត សមាជិក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកសំពៅលូន កងកម្លាំងប្រដាប់អាវុធ និងអស់លោក លោកស្រី ការិយាល័យជំនាញជុំវិញស្រុក៕