សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿលើសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅព្រះជាណាចក្រកម្ពុជាលើកទី ៧ ក្រោមប្រធានបទ "សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក "

(រាជធានីភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត ប៊ុត​គឹមស៊ាន ​អភិបាល​រងខេត្តបាត់ដំបង​ បានអញ្ជើញចូលរួមកម្មវិធីបើកសិក្ខាសាលា ស្ដីពីកិច្ចសន្ទនាអន្តរជំនឿលើសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅព្រះជាណាចក្រកម្ពុជាលើកទី ៧ ក្រោមប្រធានបទ "សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក " ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា  ដែលមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរ: ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំសាសនា និងបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនិកនៃសាសនាផ្សេងៗសរុបប្រមាណចំនួន ៨៨០អង្គ/នាក់ នៅសាលសន្និសីទចតុម្មុខ។


គួរបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះមានគោលបំណងដើម្បី រួមចំណែកលើកស្ទួយសុខដុមនីយកម្មក្នុងវិស័យ សាសនា នៅព្រះរាជាណាចក្រកម្ពុជា  ដែលជាយន្តការមួយសម្រាប់ធម្មកថិក គ្រូគង្វាល គ្រូបង្គោល និងអ្នកផ្តល់ឱវាទ សាសនានីមួយៗ ឆ្លៀតឱកាសបញ្ជ្រៀប និងបញ្ចូលផ្សព្វផ្សាយខ្លឹមសារក្នុងប្រធានបទខាងលើរាល់កម្មវិធីនៃការផ្ដល់ ឱវាទ និងការប្រៀនប្រដៅនៃសាសនានីមួយៗដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិសម្រាប់ជា ផលប្រយោជន៍រួមប្រកបដោយសុខដុមរមនា ដែលជាឫសគល់ក្នុងការថែរក្សា និងការពារវប្បធម៌សន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល សម្រាប់ជាត្រីវិស័យក្នុងការដឹកនាំ និងការអនុវត្តគោលនយោបាយវិស័យសាសនា ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។ (មានវីឌីអូរ)