ប្រជាពលរដ្ឋស្រុកកំរៀងបានទទួលសេវា ព្យាបាលដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យខ្មែរប្រទេសបាំងនិងសមាគមអេសអូអេសកម្ពុជាគិដ្យវែរណុង

(បាតដំបង)៖ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំច ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌របស់សមាគមគ្រូពេទ្យខ្មែរប្រទេសបាំងនិងសមាគមអេសអូអេសកម្ពុជាគិដ្យវែរណុងចំនួន៤០នាក់នៅស្រុកកំរៀងខេត្តបាត់ដំបង បានជួយពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណ១០០០នាក់ ក្នុងរយៈពេល១ថ្ងៃ ដែលរស់នៅក្នុងមូលដ្ឋានស្រុកនោះ ។   

មបង្កលក្ខណៈជូនប្រជាពលរដ្ឋបានទទួលការពិនិត្យនិងព្យាបាលគ្រប់គ្នាៗដែលភាគច្រើនជាស្ត្រីនិងមានអាយុ៣៥ឡើងទាក់ទងផ្លូវដង្ហើម  ក្រពះ និង បានទទួលសេវាព្យាបាល ដូចជាការចាក់ម្ជុរវិទ្យាសាស្ត្រ ពិនិត្យជម្ងឺទូទៅ ចែកថ្នាំ ចែកវែនតានិងចែករទេះដល់ជនពិការថែមទៀត  ។  ទន្ទឹមនេះក្រុមការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យខ្មែរប្រទេសបាំងនិងសមាគមអេសអូអេសកម្ពុជាគិដ្យវែរណុងនឹងទៅធ្វើការពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពត្រាំសាសរឃុំត្រាំសាសរស្រុកស្រីស្នំខេត្តសៀមរាបនៅថ្ងៃទី៧ខែធ្នូនេះបន្តទៀត  ។