សិក្ខាសាលាថ្នាក់ជាតិស្តីពីលំហាត់សមយុទ្ធសាកល្បងឆ្លើយតបគ្រោះអាសន្ននៅកម្ពុជាឆ្នាំ២០១៨(KAMREX)

​(​បាត់​ដំបង​)​ថ្ងៃ​ព្រហស្បតិ៍​ ​១​៤​ ​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​ច​សំ​រឹទ្ធិ​ស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​២​ត្រូវនឹង​ថ្ងៃ​​ទី​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​រដ្ឋបាល​ខេត្ត​បាត់​ដំបង​បាន​ទទួល​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តីពី​លំហាត់​សម​យុទ្ធ​សាកល្បង​ឆ្លើយតប​គ្រោះអាសន្ន​នៅ​កម្ពុជា​ឆ្នាំ​២​០​១​៨​(​KAM​R​EX​)

 

​ក្រោមអធិបតីភាព​ឯកឧត្តម​ ​យិន​ ​ឃុន​ផ​យ​អគ្គលេខាធិការ​រង​និង​ជានា​យក​ខុទ្ទកាល័យ​នៃ​គ​.​ជ​.​គ​.​ម​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ ​និង​លោកស្រី​ហ្រ្វែ​ន​សេ​ស្កា​អឺ​ឌឺ​ល​មិន​នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា​ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​លោក​លោកស្រី​តំណាង​ក្រសួង​ស្ថាប័ន​ ​និង​ ​មន្ទីរ​អង្គភាព​ ​កងកម្លាំង​មកពី​ខេត្ត​នានា​ចុះ​នួន​១​៦​ខេត្ត​ដែល​ជា​ខេត្ត​គោលដៅ​ពាក់​ពន្ធ​ជាច្រើន​រូប​។​

 

​សិក្ខាសាលា​នេះ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សមត្ថភាព​ឆ្លើ​តប​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​ក​ម្រិ​ត​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​ខេត្ត​ដើម្បី​ធ្វើឲ្យប្រសើរ​ឡើង​ក្នុង​ការ​រៀបចំផែនការ​ត្រៀម​បំរុង​និង​រៀបចំផែនការ​ឆ្លើ​តប​គ្រោះអាសន្ន​តាមរយៈ​ការ​ទំនាក់ទំនង​រចនា​ស​ម្ព័ន្ធ​។​

 

​វគ្គ​សិក្ខាសាលា​នេះ​មាន​រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​០​៦​-​០​៧​ខែ​ធ្នួ​ឆ្នាំ​២​០​១​៨​នៅ​សាលាខេត្ត​បាត់​ដំបង​ដោយមាន​សិក្ខាកាម​ចូលរួម​មកពី​គ​.​ជ​.​គ​.​ម​ ​តំណាង​ក្រសួង​/​ស្ថាប័ន​ចំនួន​១​៥​តំណាង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ចំនួន​១​៦​តំណាង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ចំនួន​១​៥​។​ ​សិក្ខាសាលា​នេះ​មាន​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​អង្គការ​ស្បៀងអាហារ​ពិភពលោក​(​H​R​F​)​៕​