កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

(បាត់ដំបង)៖រសៀលថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯក សំអូន មេេបញ្ជាការរងយោធភូមិភាគទី៥ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


កិច្ចប្រជុំនេះក៏មានការញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ សាលាខេត្ត ។

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម ៖
១.របាយការណ៍ប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
២.ពិភាក្សាការរៀបចំក្បួនរថយន្តចូលរួមខួបលើកទី៤០ ទិវាជ័យជម្នះ ៧មករា
៣.របាយការណ៍ស្តីពី បទល្មើសជលផល ប្រចាំខែវិច្ឆិកា
៤.របាយការណ៍ប៉ុស្តិ៍ត្រួតពិនិត្យ នៅតាមក្រុង ស្រុក
៥.បញ្ហាផ្សេងៗ