គណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាជាតិ នៃកាយរឹទ្ធិជាតិកម្ពុជាលើកទី១

កាលពីព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក  ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាជាតិ នៃកាយរឹទ្ធិជាតិកម្ពុជាលើកទី១ សម្រាប់អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ដើម្បីអនុម័តលើឯកសារសំខាន់ៗមួយចំនួននៅរមណីយដ្ឋានបឹងសំរិទ្ឋ ខេត្តកំពង់ធំ ។