អាជីវករចំនួន ២០ តូប ក្នុងផ្សាល្វា ដែលស្ថិតនៅឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ស្នើសុំអាជ្ញាធរ ជួយដោះស្រាយ

(បាត់ដំបង)៖ នៅរសៀលថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋបាលខេត្តបាត់ដំបង បានជួបពិភាក្សាដោះស្រាយអាជីវករចំនួន ២០ តូប ដែលមានតូបលក់ដូរក្នុងផ្សាល្វា ដែលស្ថិតនៅក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង

នៅក្នុងកិច្ចពិភាក្សានេះផងដែល ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានស្តាប់បញ្ហានានា និងសំណូមពររបស់អាជីករ ដែលបានស្នើសុំ និងចាត់ឱ្យលោកអភិបាលស្រុកបវេល ធ្វើការដោះស្រាយដោយចាត់អញ្ជើញអ្នកពាក់ព័ន្ធ( ម្ចាស់ផ្សារ និងអាជ្ញាធរឃុំ) ចូលរួមពិភាក្សាដោះស្រាយ រួចធ្វើរបាយការណ៍ជូនខេត្តអំពីលទ្ធផលនៃការដោះស្រាយជូនអាជីករ។