រដ្ឋបាលខេត្តបាត់ដំបងអបអរសាទរខួបលើកទី៤០ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍២ធ្នូ១៩៧៨ - ២ធ្នូ២០១៨

(បាត់ដំបង)÷  រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំអបអរសាទរពិធីសំណេះសំណាលខួបលើកទី៤០ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍២ធ្នូ១៩៧៨-២ធ្នូ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ងួន រតន: អភិបាលនៃគណ: អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃពុធ ១៣ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្ នូឆ្នាំ២០១៨ នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរនានាជុំវិញខេត្ត អភិបាលរងក្រុងស្រុកជានារី ចូលរួមជាច្រើននាក់ផងដែរ ។

បន្ទាប់អំណានប្រវត្តិទាំងស្រុងពីសកម្មភាពរយ:ពេល៤០ឆ្នាំថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨ របស់លោកជំទាវ ញឹក សាគន្ធ អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ខេត្តរួចមក។

ឯកឧត្តម ងួន រតន: បានធ្វើការអបអរសាទរក្នុងទិវាគំរប់ខួប៤០ឆ្នាំ ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍២ធ្នូ២០១៨-២ធ្នូ ២០១៨ ហើយក៏ជាថ្ងៃកំណើតរណៈសិស្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានជួយរំដោះប្រជាជនទាំងអស់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ជាតិនាថ្ងៃ ៧ មករា ១៩៧៩។

ឯកឧត្តមបានបញ្ជាក់ថា រយ:ពេល៤០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែបានលើកស្ទួយនារីជានិច្ច ដោយមានសិទ្ធស្មើមុខស្មើមាត់ដូចបុរស់ដែរ ។ ចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់តែងមានស្រ្តីចូលរួមជាថ្នាក់នាំមួយចំនួនធំផងដែរ។

បន្ទាប់ពីសំណសំណាកចប់គណ:អធិបតីបានវត្ថុអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំជាស្រ្តីមួយចំនួននិងថតរូបរួមគ្នាផងដែរ។