កិច្ចពិភាក្សាកំណត់ព្រំប្រទល់រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តពោធិ៍សាត់

(បាត់ដំបង)៖ថ្ងៃអង្គារ ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមកិច្ចប្រជុំពិភាក្សាការកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ដែលនៅមិនទាន់មានភាពច្បាស់លាស់ នៅសាលាខេត្តពោធិ៍សាត់ ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានជួបពិភាក្សាជាមួយ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ។

កិច្ចពិភាក្សាការកំណត់ព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រង់ចំណុចដូចខាងក្រោម ៖

១-ត្រង់ចំណុចបឹងវែង ព្រំប្រទល់រវាងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង 

២-ត្រង់ចំណុចឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង 

៣-ត្រង់ចំណុចជំនាប់គគីរ ត្រង់ចំណុចប្រទល់រវាងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំស្តុកប្រវឹក ឃុំមុខរា ស្រុករុក្ខគិរី ខេត្តបាត់ដំបង 

៤-ត្រង់ចំណុចរណ្តៅបេ ត្រង់ព្រំប្រទល់ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងឃុំស្តុកប្រវឹក ឃុំមុខរា ស្រុករុក្ខគិរី ខេត្តបាត់ដំបង៕