ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកមោងឬស្សី ខេត្តបាត់ដំបង

ព្រឹកថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅសាលប្រជុំសាលាស្រុកមោងឬស្សី ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធស្រុក អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ។
សូមជម្រាបថា ត្រូវបានប្រកាសតែងតាំង លោក ទេព ហន អភិបាលរង នៃគណៈអភិបាលស្រុករុក្ខគិរី ជាអភិបាល នៃគណៈអភិបាលស្រុកមោងឬស្សី ជំនួសលោក ពេជ្រ ម៉ាឡៃ ដែលត្រូវចូលនិវត្តន៍ ។