អគារសិក្សាថ្មី១ខ្នង មាន៣បន្ទប់ និងសមិទ្ធផលផ្លូវលំមួយចំនួន នៅក្នុងភូមិអូរតាកង ឃុំតាគ្រាម ស្រុកបាណន់ខេត្តបាត់ដំបង ជាអំណោយរបស់អង្គការGood Earth Japan នៃក្រុមហ៊ុន Hitachi ប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាព្រឹកថ្ងៃអង្គារ នេះ ។

អញ្ជើញចូលរួមក្នុងឱកាសនោះ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត លោក Hirotoyo Fuj នាយកអង្គការGEJ មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុន មន្រ្តីCMAC និងប្រជាពលរដ្ឋ។