ថ្នាក់ដឹកនាំ មន្ត្រីរាជការ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៅគេហដ្ឋានបុរីប៉េងហួត(បឹងស្នោរ)សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូខេត្តបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញចូលរួមគោរព វិញ្ញាក្ខន្ធ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៅគេហដ្ឋានបុរីប៉េងហួត(បឹងស្នោរ)សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។