ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៧នៅវត្តព្រះនរាយណ៍ខ្វែង ហៅវត្តខ្វែង ស្ថិតក្នុងភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

ថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាព មន្ត្រីរាជាការ ជុំវិញខេត្ត បានអញ្ជើញចូលរួម កាន់បិណ្ឌវេនទី៧ នៅវត្តព្រះនរាយណ៍ខ្វែង ហៅវត្តខ្វែង ស្ថិតក្នុងភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។